បញ្ចូនជនស..ង្ស័យ០៤នាក់ ទៅតុលាការ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូន ជនសង្ស័យ០៤នាក់ នឹងជាមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ទៅកាន់តុលាការ ក្រោយស្រាវជ្រាវរយៈពេល០២ថ្ងៃ។ ក្នុងប្រត្តិបត្តិការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញផ្ទាល់តែម្តង។
ករណីទី១ ៖ ឆក់ទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះអានីកាត់ដេរ ផ្លូវលេខ៥៩៨ សង្កាត់ បឹកកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ករណីទី២ ៖ ឆក់ទូរសព្ទ័ដៃ នៅចំណុច សាលាសំពៅមាស ផ្លូវ ១៦១ ភូមិទី៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
ករណីទី៣ ៖ ឆក់ទូរសព្ទ័ដៃ នៅចំណុច ផ្លូវលេខ៦៣កែង២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕