ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ច្រានចោលគណនី Facebook អនាមិកមួយដែលប្រើឈ្មោះ និងរូបរបស់លោក, អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដែលបានដាក់ Profile ឈ្មោះ ជួន ណារិន្ទ យកទៅផុសនូវខ្លឹមសារមួយចំនួនធ្វើឱ្យមហាជនមានការយល់ច្រឡំ ក្នុងករណីគណនីផេកហ្វេសប៊ុកក្លែងក្លាយនេះ បង្ហោះខ្លឹមសារដែលមានលក្ខណៈប្រព្រឹត្តអំពើទុច្ចរិតខុសច្បាប់ណាមួយ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនទទួលការខុសត្រូវនោះទេ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតផេកក្លែងក្លាយ ដាក់ឈ្មោះ ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះទេ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ នាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង