៧បេក្ខជនប្រជែងសិទ្ធធ្វើម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់អាស៊ី២០៣១
សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានប្រកាសថាមានបេក្ខ ជន៧បានសម្រេចប្រជែងធ្វើម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់អាស៊ីឆ្នាំ២០៣១ ក្នុងនោះមានការប្រជែងជាឯកត្តជន និងការប្រជែងរួម។
បេក្ខជនទាំង៧រួមមាន ឥណ្ឌូណេស៊ី អូស្ត្រាលី អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត ឥណ្ឌា កូរ៉េខាងត្បូង និងការប្រជែងរួមគ្នារបស់ កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន និងអ៊ូបេសគីស្ថានដើម្បីធ្វើសហម្ចាស់ផ្ទះ។
ប្រទេសម្ចាស់ផ្ទះនឹងត្រូវប្រកាសនៅឆ្នាំ២០២៦៕