សល់ មួយថ្ងៃចូលឆ្នាំ! តារាស្រីច្រើនរូប ទ្រង់គ្រឿងតែងជាកូនស្រីកបិលមហាព្រហ្ម ព្រះនាង គោរាគទេវី ស្អាតទាក់ភ្នែកម្យ៉ាងម្នាក់
នៅសល់តែមួយថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានឈានមកដល់ហើយ ដែលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាងគោរាគទេវី ជាបុត្រីទី ២ នៃកបិលមហាលព្រហ្ម នឹងយាងចុះមកគ្រងជម្ពូទ្វីប នៅថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២៥ វេលាម៉ោង ៤ និង ៤៨ នាទី ខាងមុខនេះ។
ស្របពេលនេះដែរ ក្រឡេកមើលបណ្ដាញសង្គមក៏ឃើញមានវត្តមានរបស់តារាស្រី ក៏ដូចជាបរវកញ្ញាច្រើនរូប បានបង្ហាញរូបភាពលើហ្វេសប៊ុកបន្តបន្ទាប់ ដែលបានតុបតែងខ្លួន ទ្រង់គ្រឿងប្រដាប់សម្លៀកបំពាក់ជាទេវធីតាឆ្នាំថ្មី ព្រះនាង គោរាគទេវី យ៉ាងស្រស់ៗស្អាតល្អល្អះណាស់។ តារាស្រីច្រើនរូបនោះរួមមាន៖
១. កញ្ញា ហ្វាហ្វា
២. កញ្ញា រី ស្រីណេត
៣. កញ្ញា លី មួយលាង
៤. កញ្ញា អ៊ិន លក្ខិណា
៥. កញ្ញា ដេត ស្រីនាឌ
៦. កញ្ញា Sk
៧. កញ្ញា រ៉ូហ្សា ៕