លោក Trump ៖ បន្ទះឈីបមកពីចិន នឹងប្រឈមការស៊ើបអង្កេតសន្តិសុខជាតិ និងការដំឡើងពន្ធបន្ថែមត្រូវបានរំពឹងទុក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបន្ថែមកិច្ចប្រឹងប្រែងនៅលើសារចុងក្រោយរបស់រដ្ឋបាលលោកដែលបាននិយាយថា ការដកចេញស្មាតហ្វូននិងកុំព្យូទ័រពីការដំឡើងពន្ធទៅវិញទៅមកឬពន្ធបដិការរបស់លោកលើប្រទេសចិននឹងមានរយៈពេលខ្លី ដោយសន្យាថានឹងមានការស៊ើបអង្កេតពាណិជ្ជកម្មសន្តិសុខជាតិនៅក្នុងវិស័យអេឡិចត្រូនិក។
លោក Trump បាននិយាយនៅក្នុងសារបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គមថា គ្រឿងអេឡិចត្រូនិកទាំងនោះ «គ្រាន់តែបង្វែរទៅជា «ចំណាត់ថ្នាក់ដំឡើងពន្ធខុសគ្នា»។ «យើងកំពុងពិនិត្យមើល គ្រឿងអេឡិចត្រូនិកនិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់អេឡិចត្រូនិក នៅក្នុងការស៊ើបអង្កេតការដំឡើងពន្ធសន្តិសុខជាតិនាពេលខាងមុខ»។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់លោក Trump លោក Howard Lutnick កាលពីថ្ងៃអាទិត្យ បាននិយាយថា ផលិតផលបច្ចេកវិទ្យាសំខាន់ៗពីប្រទេសចិននឹងប្រឈមពន្ធថ្មីដាច់ដោយឡែក ជាមួយនឹងគ្រឿងអេឡិចត្រូនិក ក្នុងរយៈពេលពីរខែខាងមុខ។ ការដកចេញដែលត្រូវបានប្រកាស ត្រូវបានគេមើលឃើញថាជាឱកាសសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា ក្រុមហ៊ុនApple និងក្រុមហ៊ុន Dell Technologies ដែលពឹងផ្អែកលើការនាំចូលពីប្រទេសចិន ៕