ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តដឹកនាំបញ្ជាកម្លាំងនៅទីបញ្ជាការស្រាលវត្តភ្នំ និងចុះត្រួតពិនិត្យផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ពីកិច្ចការពារថែរក្សាសន្តិសុខ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ បន្តដឹកនាំបញ្ជាកម្លាំងនៅទីបញ្ជាការស្រាលវត្តភ្នំ និងចុះត្រួតពិនិត្យផ្ទាល់ ដើម្បីក្តាប់សភាពការណ៍ ពីកិច្ចការពារថែរក្សាសន្តិសុខ នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋលេងកម្សាន្តសប្បាយរីករាយសង្ក្រាន្តវត្តភ្នំ ខណៈដែលសភាពការណ៍ទូទៅសន្តិសុខគឺមានភាពល្អប្រសើរគ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ៕