សូម្បីតែផ្ទះប៉េអឹមក៏ត្រូវភ្លើងឆេះដែរ ! ករណី ភ្លើងឆេះផ្ទះមួយខ្នង នៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ស្រុកភ្នំព្រឹក ៖ ករណី ភ្លើងឆេះផ្ទះមួយខ្នងនៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៤ ម៉ូតូមួយគ្រឿងរថយន្តមួយគ្រឿងនិងផ្ទះមួយខ្នងត្រូវបានភ្លើងឆេះខ្ទេចមិនទាន់ដឹងមូលហេតុ។សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា
ម្ចាស់ផ្ទះឈ្មោះ និត ប្រុស អាយុ៥១ឆ្នាំជាប៉េអឹមនៅស្រុកសំពៅលូន និងប្រពន្ធឈ្មោះខុន សុខា អាយុ៤០ឆ្នាំ ដែលមានទីលំនៅនៅចំណុចកើតហេតុ ស្ថិតក្នុងភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ធ្វើអោយខូចខាតមានដូចជា ៖
សៀវគ្រួសារ -អត្តសញ្ញាណប័ណ្ណ – អត្រាកូលឋាន -ផ្លង់ដី
ម៉ូតូចំនួនមួយគ្រឿង(ចាស់) នឹងរយន្តចំនួនមួយគ្រឿង(ផ្លាកលេខ ច០៤២៣ ភព២(ចាស់)ពាក់ព័ន្ធនឹងករណីភ្លើងឆេះផ្ទះខាងលើសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថាតើមូលហេតុអ្វីនោះទេ ៕