សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជ និងរួមដំណើរ ដោយ លោកជំទាវឧកញ៉ា អុឹង សុីស្រ៊ន និងលោកជំទាវ ម៉ែន សំអូន ព្រមទាំងលោកជំទាវ ឃួន មុំ បានអញ្ជើញសួរសុខទុក្ខ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលត្រូវជាភរិយា សម្តេចពញាចក្រី ហេង សំរិន នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូន ជូនចំពោះ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន
និងបានគោរពជូនពរក្នុងឱកាសឆ្នាំថ្មីនេះ សូមបួងសួងដល់ទេវតា និងវត្ថុសក្តិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាឲ្យសម្តេច ធម្មវិសុទ្ធវង្សា មានសុខភាពល្អ អាយុយឺនយូរ៕

អត្ថបទដែលជាប់ទាក់ទង