ករណីអគ្គិភ័យឆេះនៅចំណុចឃ្លាំងស្តុបកែវជ័រ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ

ភ្នំពេញ ៖ នៅវេលាម៉ោង២៣:១៥នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចឃ្លាំងស្តុបកែវជ័រ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ម៉ូតូ០១គ្រឿង រម៉កចំនួន០២ និងគ្រឿងជ័រ ក្នុងឃ្លាំងទំហំ ១០ម៉ែត្រ × ២០ម៉ែត្រ អស់ទាំងស្រុងនិងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
នៅវេលាម៉ោង០២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១០ឡានស្មើនឹង៦០ម៉ែត្រគូប, រថយន្តជំនួយរបស់កងរាជអាវុធហត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើ១២ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើ១២ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង