គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបុកគ្នា បណ្ដាលឲ្យស្លា..ប់ម្នាក់របួសធ្ង..ន់ស្រាលចំនួន៣នាក់

ខេត្តសៀមរាប៖ មនុស្សម្នាក់បានស្លាប់និង៣នាក់ទៀតបានរងបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍នៅ៨ម៉ោងយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅលើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិ កំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
គ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងម៉ូតូបើកបរច្រាសទិសគ្នា 1ឈ្មោះ សាន់ ខួច ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរនេសាទរស់នៅភូមិត្នោតកំបុត ឃុំ កំពង់ភ្លុក ស្រុកប្រាសាទបាគង ជិះម៉ូតូទិសដៅពីត្បូងទៅជើងម៉ាកហុងដា ២០១៥ ពណ៌ខ្មៅស្លាកលេខសៀមរាប១J-២៨២៧ (បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ) និងមានអ្នករួមដំណើរម្នាក់ ឈ្មោះក្រេត សារ៉ាត់ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិ ត្នោតកំបុតឃុំ កំពងង់ភ្លុក ស្រុកប្រាសាទបាគង (រងរបួសស្រាល)។
សមត្ថកិច្ចបន្តថាចំណែកភាគីម្ខាងទៀត
១ ឈ្មោះប៑ុន ណាត ភេទអាយុ១៥ឆ្នាំ រស់នៅភូមិល្វាឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគង ជិះម៉ូតូមានគ្នា២នាក់ ដោយម៉ាកហុងដា ២០១៩ ពណ៌ខ្មៅ ស្លាកលេខសៀមរាប ១Q-១៨៣៥ ទិសដៅពីជើងទៅទិសត្បូង(រងរបួសធ្ងន់) ឯអ្នកជិះជាមួយ ឈ្មោះវន់ សុទី ភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិល្វាឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគង (រងរបួសស្រាល)។

សមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍នេះ មូលហេតុ បណ្ដាលមកពីខាងម៉ូតូ២០១៥ ជិះក្នុងល្បឿនលឿនខ្វះការប្រុងយ័ត្ន។ ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ រថយន្តពេទ្យមណ្ឌលសុខភាពបាគងដឹកទៅសង្រោះនៅពេទ្យបង្អែកខេត្តសៀមរាប។
ចំណែកអ្នកស្លាប់ប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងម៉ូតូទាំង២យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីបង្កសំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង