ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មី រយះពេលបីថ្ងៃនៅខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ មកលេងកម្សាន្តប្រមាណជិត២លាននាក់
តាកែវ :ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវមានភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិសរុប១.៧៨៦.២៥៣នាក់ក្នុងនោះភ្ញៀវអន្តរជាតិចំនួន២៥៩២នាក់។
ក្នុងព្រឹត្តិការណ៍សង្ក្រានចំនួន១០ទីតាំងផ្សេងគ្នាចាប់ពីថ្ងៃទី១៤.១៥.១៦ ខែមេសាឆ្នាំ២០២៥។
អាជ្ញាធរខេត្តតាកែវបានឲ្យដឹងថាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្តបានរៀបចំសង្ក្រានឆ្នាំថ្មីតាមបណ្តាលក្រុង ស្រុករួមមាន:១.ក្រុងដូនកែវទទួលបានភ្ញៀវទេសចរណ៍ជាតិចំនួន៨៣១.៨០១នាក់ អន្តរជាតិចំនួន ១.៧២៣នាក់ ។
២.ស្រុកត្រាំកក់ ទទួលបានភ្ញៀវទេសចរណ៍ជាតិចំនួន១០៥.៨៣២នាក់ អន្តរជាតិ ចំនួន៣៩០នាក់
៣.ស្រុកសំរោងទទួលបានភ្ញៀវទេសចរណ៍ជាតិចំនួន៩៨.៩៨៣នាក់ អន្តរជាតិចំនួន១៣៨នាក់
៤.ស្រុកបាទីទទួលបានភ្ញៀវទេសចរណ៍ចំនួន២១៨.៩៧៥នាក់ អន្តរជាតិចំនួន១៩៦នាក់។
អាជ្ញាធរបានបន្តទៀតថា ៥.ស្រុកព្រៃកប្បាសទទួលបានភ្ញៀវទេសចរណ៍ជាតិ៨២.៧៣៦ នាក់ ៦.ស្រុកអង្គរបូរីទទួលបានភ្ញៀវទេសចរណ៍ចំនួន១០២.៤៦៨នាក់ អន្តរជាតិចំនួន១២៣នាក់ ៧.ស្រុកទ្រាំងទទួលបានភ្ញៀវទេសចរណ៍ជាតិចំនួន៨៥.៣២៨នាក់
៨.ស្រុកកោះអណ្តែតទទួលបានភ្ញៀវទេសចរណ៍ជាតិចំនួន៥៨.៩២៨នាក់
៩.ស្រុកបូរីជលសារទទួលបានភ្ញៀវទេសចរណ៍ជាតិចំនួន៤២.៧៨៥នាក់ ១០.ស្រុកគិរីវង់ទទួលបានភ្ញៀវទេសចរណ៍ជាតិចំនួន១៥៥.៨២៥នាក់ អន្តរជាតិចំនួន១៤៥នាក់។
ភ្ញៀវទេសចរណ៍ជាតិមកលេងកម្សាន្តសប្បាយក្នុងភូមិសាស្ត្រខេត្តតាកែវរយ:ពេលបីថ្ងៃសរុប១.៧៨៣.៦៦១នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិសរុបចំនួន២៥៩២នាក់បានមកចូលរួមលេងលំហែសប្បាយកម្សាន្ត៕