យកគ្រាប់បេមកដំលេង បណ្តាលអោយផ្ទុះរងរបួស០៣នាក់
ខេត្តបាត់ដំបង៖ ក្មេងប្រុស០៣នាក់បានរងរបួសពេញខ្លួនក្រោយយកពូថៅដៃដំទៅលើគ្រាប់បេបណ្តាលអោយផ្ទុះឡើងនៅ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្មេងរងគ្រោះទី ១-ឈ្មោះ ថា សម្បត្តិភេទប្រុស អាយុ១៧ឆ្នាំ ,ទី ២-ឈ្មោះ វន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ ,ទី ៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ ទាំង៣នាក់មានទីលំនៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (រងរបួសស្រាល) ក្រោយពួកគេយកពូថៅទៅដំលេីគ្រាប់ប្រភេទបេ ៤០ បណ្តាលអោយផ្ទុះឡើង។
ក្រោយពេលកើតហេតុ ក្មេងរងគ្រោះខាងលើត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីបញ្ជូនយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ឃុំចែងមានជ័យ ៕