ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធក្នុង និងបរិវេណជុំវិញសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ
នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធក្នុង និងបរិវេណជុំវិញសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ត្រៀមរៀបចំបំពាក់ឧបករណ៍ និងសម្ភារៈបន្ថែម ដើម្បីបម្រើឱ្យការរៀបចំកម្មវិធី ឬកិច្ចប្រជុំនានា ដែលប្រារព្ធធ្វើនៅអគារនេះ កាន់តែមានផាសុកភាព និងសោភ័ណភាព ៕