រថយន្តព្រូសបុករបាំងថ្មពុះចែកទ្រូងផ្លូវ៦០ម៉ែត្រ រងការខូចខាត

ភ្នំពេញ : រថយន្តម៉ាកតូយ៉ូតា ព្រូស មួយគ្រឿងបានបុករបាំងថ្មពុះចែកទ្រូងផ្លូវ៦០ម៉ែត្របណ្ដាលឲ្យរងការខូចខាតទាំងរថយន្តនិងរបាំងថ្ម ដោយបង្កឡើងនៅ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កមួយគ្រឿងម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BU 0740 ខាងលើបើកបរលើសល្បឿនខ្វះការប្រុង ប្រយ័ត្ន អ្នកបើកបរមិនស្គាល់ឈ្មោះនិង អាស័យដ្ឋាន ដោយបើកបរទិសដៅពីជើងទៅត្បូងរួចក៏បានបុកទ្រូងផ្លូវរងការខូចខាតទាំងរថយន្ត និងរបាំងថ្មតែម្ដង តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ។
ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ បានចុះដល់កន្លែងកើតហេតុ និងបានសម្រួលចរាចរណ៍ វាស់វែងយក មធ្យោបាយទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង