ស្ថានទូតចិនប្រចាំកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅស្ថានទូតចិន រាជធានីភ្នំពេញ ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ៕