ជនស..ង្ស័យវ៉ៃប្ល..ន់យកម៉ូតូចំនួន៤នាក់ ក្នុងចំណោមបក្សពួក៧នាក់ សមត្ថកិច្ចជំនាញស្រុកត្រាំកក់ឃា..ត់ខ្លួន!

ស្រុកត្រាំកក់ : កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំនុចខ្នងទំនប់ព្រៃក្ដួច ស្ថិតក្នុងភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០៧នាក់ ជិះម៉ូតូ០៣គ្រឿង ធុនវេវមួយគ្រឿង ធុនសង់សេ១២៥ ឆ្នាំ២០១៦ ០១គ្រឿង និងធុនសង់សេ១២៥ ឆ្នាំ២០១៨ ០១គ្រឿង ប្រដាប់ដោយដំបងប្រេងខ្យល់ បានធ្វេីសកម្មភាពវៃទៅលេីជនរងគ្រោះឈ្មោះ ដឿន វ៉ាន់ឌី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ យកបានម៉ូតូ០១គ្រឿងម៉ាកសង់សេ១២៥ ឆ្នាំ២០២៤ ពាក់ផ្លាកលេខ តាកែវ 1AD-5431 នៅពេលដែលជនរងគ្រោះកំពុងអង្គុយលេីម៉ូតូផឹកភេសជ្ជះជាមួយនិងមិត្តភក្តិ។
ក្រោយពីវៃយកម៉ូតូបាន ជនសង្ស័យបាននាំគ្នាជិះគេចខ្លួនទៅទិសខាងជេីងចូលទឹកដីស្រុកបរសេដ្ឋ ខណះនោះជនរងគ្រោះក៏នាំគ្នាជិះម៉ូតូដេញតាមយ៉ាងប្រកៀកប្រកិត លុះដល់ខ្នងទំនប់តាដែង ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជនរងគ្រោះបានតាមទាន់ និងចាប់បានជនសង្ស័យ០១នាក់ឈ្មោះ ខែម សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ព្រមទាំងវត្ថុតាង(ម៉ូតូធុនសង់សេ១២៥ ឆ្នាំ២០២៤)ដែលប្លន់បានពីជនរងគ្រោះ មកប្រគល់ជូនសមត្ថកិច្ច។
បន្ទាប់ពីទទួលបានជនសង្ស័យ និងបានចម្លេីយសារភាព ថាពួកខ្លួនទាំងអស់មាន០៧នាក់ដែលធ្វេីសកម្មភាពវៃប្លន់យកម៉ូតូរបស់ជនរងគ្រោះនៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង កាលពីវេលាម៉ោង ១៣:១០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ រួមមានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ខែម សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួនបាន)
២.ឈ្មោះ ខេង មករា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(ជាអ្នកបេីកម៉ូតូសង់សេ១២៥ ឆ្នាំ២០១៨)
៣.ឈ្មោះ ជ្រិន ចន្ទ្រា ហៅទែល ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
៤.ឈ្មោះ ឃន សុធន់ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់(ជាអ្នកបេីកបរម៉ូតូសង់សេ១២៥ ឆ្នាំ២០១៦)
៥.ឈ្មោះ ឈែល វាសនា ហៅស្នា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជេីង ស្រុកសំរោង ខេត្តតាកែវ(ជាអ្នកជិះម៉ូតូធុនវេវ)
៦.ឈ្មោះ ឯក វីន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិពោធិ៍ធំ ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
៧.ឈ្មោះ រ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់ពីបានចម្លេីយសារភាព និងសាវតាជនសង្ស័យខាងលេី នៅថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់បន្ថែមទៀត:
១.ឈ្មោះ ខេង មករា រួមនឹងវត្ថុតាងម៉ូតូសង់សេ១២៥ ឆ្នាំ២០១៦ ចំនួន០១គ្រឿង ២.ឈ្មោះ ឃន សុធន់ រួមនឹងវត្ថុតាងម៉ូតូសង់សេ១២៥ ឆ្នាំ២០១៨ ចំនួន០១គ្រឿង ៣.ឈ្មោះ ជ្រិន ចន្ទ្រា ហៅទែល ចំណែកបក្សពួកចំនួន០៣នាក់ទៀត រួមមាន ១.ឈ្មោះ ឯក វីន ២.ឈ្មោះ ឈែល វាសនា ហៅស្នា ៣.ឈ្មោះ រ័ត្ន បានរត់គេចខ្លួន។
ដោយមានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចបានចុះធ្វេីការឆែកឆេរលំនៅដ្ឋានមួយកន្លែងដែលមានម្ចាស់ឈ្មោះ វ៉ែន វ៉ាន់ឌឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដែលជាមុខសញ្ញាទទួលទិញម៉ូតូពីជនសង្ស័យដែលបានឆ្លេីយដាក់ ក្នុងការឆែកឆេរយេីងរកឃេីញ និងបានដកហូតម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថាជាសារធាតុញៀន ចំនួន០១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ សម្ភារ:សម្រាប់ជក់មួយចំនួន ក្បាំងម៉ូតូមួយចំនួន (ម្ចាស់ផ្ទះគេចខ្លួន)។
ដោយហេតុថា ពេលសាកសួរយកចម្លេីយជនសង្ស័យបានឆ្លេីយសារភាពថា មុនពេលពួកខ្លួនទៅធ្វេីសកម្មភាពវាយប្លន់យកម៉ូតូសេ១២៥ ឆ្នាំ២០២៤ ពាក់ផ្លាកលេខ តាកែវ 1AD-5431 នៅចំនុចភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ បក្សពួកខ្លួនឈ្មោះ ឈែល វាសនា ហៅស្នា បានធ្វេីសកម្មភាពវៃប្លន់យកបានម៉ូតូចំនួន០២គ្រឿង មកអោយពួកខ្លួនជិះធ្វេីសកម្មភាព:
១.ម៉ូតូធុនសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៦ វៃប្លន់យកពីជនរងគ្រោះឈ្មោះ លន់ សុខនី ភេទស្រី អាយុ ២៩ឆ្នាំ នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ជនសង្ស័យទាំង៤នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបន្តទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង