ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ របស់ឧបាសិកា សេង គឹមឡុង ត្រូវជាម្តាយបង្កើតរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅគេហដ្ឋានក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៕