ក្រុមមន្ត្រីប្រចាំតំបន់អង្គរ បានជួយសង្គ្រោះជនជាតិអាមេរិកវ័យចំណាស់ម្នាក់ ខ្យល់គ បណ្តាយអោយដើរមិនរួច នៅចំណុចមុខជណ្តើរឡើងបាកាណ

ខេត្តសៀមរាប៖ ក្រុមមន្ត្រីកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបឋមដល់ភ្ញៀវជនជាតិ អាមេរិក ម្នាក់ ឈ្មោះ MaTKeT Langdik ភេទស្រី អាយុ៧១ឆ្នាំ បានខ្យល់គ បណ្តាយអោយដើរមិនរួច នៅចំណុចមុខជណ្តើរឡើងបាកាណ។
ករណីនេះក្រុមមន្ត្រីបានហៅរថយន្តអន្តរជាតិរ៉ូយ៉ាល់អង្គរដឹកយកសង្គ្រោះនៅមន្ទីរពេទ្យ។

នៅថ្ងៃដដែលនៅចំណុចមុខខាងកើតជាន់ទីមួយនៃប្រាសាទបាយ័ន កម្លាំងបានប្រទះឃើញការបូបមួយក្នុងនោះមានកាបូបពណ៌ខ្មៅចំនួន១ លិខិតឆ្លងដែនចំនួន១ក្បាល ប័ណ្ណបើកបរចំនួន០១សន្លឹក អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក ក្រោយមកកម្លាំងបានស្វែងរកម្ចាស់ មិនឃើញក៏ធ្វើកំណត់ហេតុប្រគល់ទទួលឱ្យទៅនគរបាលទេសចរណ៍យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ដើម។
នៅចំណុចមុខខាងកើតឆៀងខាងត្បូងជាន់ទីមួយនៃប្រាសាទបាយ័ន កម្លាំងបានប្រទះឃើញកាបូបលុយចំនួន០១ មានពណ៌ឈើ ក្នុងនោះមានប័ណ្ណបើកបរ ចំនួន០១សន្លឹក ប័ណ្ណឥណទាន ចំនួន០២សន្លឹក និងប័ណ្ណផ្សេងៗចំនួន០២សន្លឹកទៀត ក្រោយមកកម្លាំងបានសហការជាមួយនគរបាលទេសចរណ៍ និងភ្នាក់ងារអាជ្ញាធរជាតិអប្សរា ស្វែងរកម្ចាស់ដើមឃើញក៏ធ្វើកំណត់ហេតុប្រគល់ទទួលឲ្យទៅម្ចាស់វិញគ្រប់ចំនួន មានឈ្មោះ ជាម ចិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ភូមិស្រែណូយ ឃុំកកោះ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង