លោកអភិបាលខណ្ឌដូនពេញ ជួបសំណេះសំណាល សួរសុខទុក កោតសសើរ ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌអស់គ្នា

ភ្នំពេញ៖ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បានបញ្ចប់កាលពីប៉ុន្មានថ្ងៃកន្លងមក ដោយភាពជោគជ័យ និងរក្សាសណ្ដាប់ធ្នាប់បានល្អ លោក អភិបាលខណ្ឌដូនពេញ បានជួបសំណេះសំណាល សួរសុខទុក កោតសសើរ និងអរគុណដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌអស់គ្នា។
ពិធីសំណេះសំណាលនេះបានធ្វើឡើងនារសៀលថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានជួបសំណេះសំណាល សួរសុខទុក កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនអង្គភាពរដ្ឋបាលខណ្ឌ ជាពិសេសបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ ភៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ កន្លងមកបានយ៉ាងល្អប្រសើរ។
លោកអភិបាលបានបន្តទៀតថា ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ទីតាំងសម្រាប់ប្រារព្ធពិធី សង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង walk street ដែលមានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ជាច្រើនម៉ឺននាក់ មកចូលរួមលេងកម្សាន្ត ក្នុងអំឡុងបុណ្យចូលឆ្នាំ ហើយកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌបានចូលរួមចំណែក យ៉ាងសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលក៏មានអំណោយចែកជូនដល់ក្នុង០១គោលដៅ ទទួលភេសជ្ជៈ ០៥កេស និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ដោយម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់ អង្ករមួយបាវ និងថវិកា ៨៨,៦០០រៀល៕

អត្ថបទដែលជាប់ទាក់ទង