ឆេះរថយន្តមួយគ្រឿង នៅចំណុច ភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ មូលហេតុឆ្លងប្រព័ន្ធភ្លើង

ខេត្តសៀមរាប៖ សមត្ថកិច្ចស្រុកក្រឡាញ់ បានប្រាប់នៅថ្ងៃអង្គារនេះថា រថយន្តមួយគ្រឿងបានរងការឆាបឆេះយ៉ាងសន្ធរសន្ធៅ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង៩យប់ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុច ភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។

សមត្ថកិច្ចបានបន្តថា ហេតុការណ៍នេះ អគ្គីភ័យបានឆេះរថយន្ត ម៉ាក Hyundai ពាក់ស្លាកលេខ ព្រះសីហនុ. 3A -5579 មានម្ចាស់រថយន្ត ឈ្មោះ ហេង រស្មី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ ធ្នង់រលើង ឃុំលៃបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ចំពោះករណីនេះ បណ្តាលឲ្យខូចខាតឆេះកាប៊ីនរថយន្តខាងមុខទាំងស្រុង
ឯកសាររថយន្តនិងរបស់ប្រើប្រាស់មួយចំនួន និងបានរថយន្តពន្លត់ អគ្គីភ័យ របស់អធិការនគរបាលស្រុកក្រឡាញ់ ជួយពន្លត់ទាន់ពេលវេលា។ មូលហេតុឆ្លងប្រព័ន្ធភ្លើង៕

អត្ថបទដែលជាប់ទាក់ទង