ស្នងការនគរបាលខេត្តកណ្ដាល បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការ ជូនដំណឹងដល់ក្មួយៗ ……
ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្ដាល បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ជូនដំណឹងដល់ក្មួយៗ អ្នកក្លាហាន ជាសិស្សវិទ្យាល័យ ហ៊ុន សែន ស្អាង បើសិនជាក្មួយៗអ្នកក្លាហានពិតប្រាកដមែន សូមចូលខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាងយ៉ាងយូរ២៤/២៤ម៉ោង មុននឹងសមត្ថកិច្ចចុះធ្វើការ ក្រោយបង្ហោះម៉ូតូលើផ្លូវសាធារណៈ ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានសរសេរបង្ហោះសារទាំងស្រុងថា «សូមជម្រាបជូនដំណឹងដល់ក្មួយៗ អ្នកក្លាហាន ជាសិស្សវិទ្យាល័យហ៊ុន សែន ស្អាង បើសិនជាក្មួយៗអ្នកក្លាហានពិតប្រាកដមែន សូមចូលខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាង យ៉ាងយូរ២៤/២៤ម៉ោង មុននឹងសមត្ថកិច្ចចុះធ្វើការ សូមបញ្ជាក់ផងដែរថា ទាក់ទងនឹងករណីក្មេងទំនើង ដែលបានធ្វើការបង្ហោះម៉ូតូនៅលើផ្លូវមហាវិថី ស៊ី ជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ដើរមានផ្លាកលេខម៉ូតូ កណ្តាល 1AB-8446 បើក្មួយៗមិនចូលខ្លួនទេ សមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ មិនឱ្យហួសពី២៤ម៉ោងឡើយ» ៕