ឃា..ត់ខ្លួនជនស..ង្ស័យ ៥នាក់ ករណីលួចមានស្ថានទម្ងន់ទោស
តាកែវ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ទាវ ពណ្ណរាយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ។
កាលពីវេលាម៉ោង ១៩:៤៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះអណ្តែត ដឹកនាំដោយលោក វរសេនីយ៍ត្រី ណុប សារិន មេបញ្ជាការស្រុក បានចុះបង្ក្រាបអំពើលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ផេង សុធារឹទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។
កម្លាំងជំនាញកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន០៥ នាក់ ៖
១. ឈ្មោះអ៊ុំ វាសនា ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្ដែតខេត្តតាកែវ។
២.ឈ្មោះប៉ែន ម៉ារ៉ូឌី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមិញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
៣.ឈ្មោះ ស៊ុំ ទើម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
៤.ឈ្មោះ គុណ ចាន់រ៉ា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ
ដើមចាន់ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
៥.ឈ្មោះ សាំង សាន់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិរមេញខាងជើង ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ដោយដកហូតវត្ថុតាងរួមមាន÷
-ម៉ូតូចំនួន ២ គ្រឿង ម៉ាក សង់C 125 ស៊េរី 2012 ស្លាកលេខតាកែវ 1H 3986
ម៉ូតូម៉ាកវេវ ពណ៏ខ្មៅ ស៊េរី 2015 គ្មានស្លាកលេខ
-ទូរស័ព្ទដៃចំនួន ២គ្រឿង (អូប៉ូ០១គ្រឿង អិនចុចពិល០១គ្រឿង)
-ពូថៅចំនួន០១
-កាំបិតចំនួន០៤(ចុងស្រួច០២ កាចែត០១ ក្រង៉ុក ០១)
-កន្ត្រៃចំនួន០១
-ទុលល្វីសចំនួន០១
-ជំពាមកៅស៊ូចំនួន០២
-ក្បាលពិលចំនួន០២
-ថង់សំរាប់ច្រកថ្នាំញៀនចំនួន០២។
ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធីច្បាប់ ៕