ក្លឹបបាល់ទាត់ភ្នំពេញក្រោន បញ្ជាក់ពីការលើកការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

យោងផេកផ្លូនការរបស់ខ្លួន ភ្នំពេញក្រោនបញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងអំពីការបាត់បង់ធនធានកីឡាករដ៏ល្អសម្រាប់ក្លិបបាល់ទាត់វិសាខាគឺកីឡាករ ទេស សម្បត្តិ ពិតជាមានភាពតក់ស្លុតជាខ្លាំងនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងញាតិមិត្តនៃសព។

នៅក្នុងស្ថានភាពដ៏សោកសៅនេះ ក្លឹបសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្រាប់ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងវិសាខា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ទី២៣ ខែមេសានេះ នឹងត្រូវលើកពេលប្រកួតទៅថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខវិញ។

សូមជម្រាបថា បន្ទាប់ពីបានពិចារណាដោយប្រុងប្រយ័ត្ន និងការទំនាក់ទំនងគ្នាជាមួយក្លិបបាល់ទាត់វិសាខារួចមក យើងក៏បានជូនដំណឹងទៅដល់គណៈកម្មការរៀបចំការប្រកួតដើម្បីស្នើសុំផ្លាស់ប្តូរពេលវេលាប្រកួតនេះតែម្តងដើម្បីជាការគោរពដល់ដួងវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិ និងសូមឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធ សម្បត្តិ បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង