“ការងារវិភាគមុខងារ ជាឱកាស ជាជាងបន្ទុក ” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងក្នុងសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី»

គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងស្ថាប័ន ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន» បានចំនួន២១ដង។ ក្នុងសិក្ខាសាលា នៅក្រសួងកិច្ចការនារី នាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថាសិក្ខាសាលាវិភាគមុខងារតាមបណ្តាក្រសួង ស្ថាប័ន មានគោលដៅចំនួន៣ រួមមាន៖ (១)បង្ហាញពីគោលបំណង នៃការធ្វើវិភាគមុខងារ (២)ភាពចាំបាច់នៃការធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការវិភាគមុខងារ និង(៣)ការបង្ហាញពីឱកាសនៃទទួលបានចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសតាមរយៈការវិភាគមុខងារ ៕

អត្ថបទដែលជាប់ទាក់ទង