ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីហិ..ង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចស្ថានីយ៍ប្រេង PTT ផ្លូវលេខ១១០ កែង១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីហិ ..;ង្សា (វា ..;យគ្នាទៅវិញទៅមក) បង្កឡើងដោយក្រុមក្មេងៗចំនួន០២ក្រុម។
+ក្រុមទី១
១-ឈ្មោះ ហៃ ហៀង ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
២-ឈ្មោះ មួង វិធួង ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
+ក្រុមទី២
១-ឈ្មោះ ធី ប៊ុនហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងចាក់សាករូប ស្នាក់នៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
២-ឈ្មោះ សាំង សុខហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករដឹកអ៊ីវ៉ាន់ ស្នាក់នៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់ពីកើតហេតុភ្លាម កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ចុះដល់កន្លែងកើត និងឃាត់ខ្លួន០៤នាក់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង