ឃាត់ខ្លួនក្មេងទំនើង០៨នាក់ ពាក់ព័ន្ធករណីហិ..ង្សា (វាយគ្នាទៅវិញទៅមក)

បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ជុំវិញករណីក្មេងទំនើង០២ក្រុម បង្កហិ ..;ង្សានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន ០៦នាក់ (ក្រុមGirlហៃណាំ) នៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់បានជនស្ស័យចំនួន ០២នាក់ (ក្រុមGirlដៃពីរ) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដើម្បីយកសួរនាំ។
ក្មេងទំនើងឃាត់ខ្លួនរួមមាន៖
*ភាគីក
១- ឈ្មោះ ហែម ម៉ារីយ៉ា ភេទស្រី។
២- ឈ្មោះ ស៊ឹម ស៊ីវម៉ី ភេទស្រី។
៣- ឈ្មោះ សេង ស្រីយ៉ា ភេទស្រី។
៤- ឈ្មោះ តឹង សុធា ភេទស្រី។
៥- ឈ្មោះ ខាន់ លីម៉េង ភេទប្រុស។
៦- ឈ្មោះ ចាន់ នីតា ភេទ ស្រី។
*ភាគីខ
១- ឈ្មោះ ហៃ ស្រីនាថ ភេទស្រី។
២- ឈ្មោះ ហ៊ិន កន្និកា ភេទស្រី។
វត្តុតាងចាប់យក: ទូរស័ព្ទដៃចំនួន០៨គ្រឿង និងម៉ូតូចំនួន០២គ្រឿង ។
ក្មេងទំនើង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង