មនុស្សឥឡូវសាហាវ ថ្ងៃមុនលុយ១០០០រៀលផ្អើលម៉ាប្រទេស ឥឡូវលុយ១០$ គេទៅដក អោយគេ៣៥៥០០រៀល សួរនាំច្រើនវ៉ៃគេ វាស់កម្ពស់ ចាំមើលថា តើមានអ្នកអាណិតអាសូរជនរងគ្រោះដែរឬអត់ ឬក៏ជោតាមគ្នា?
ភ្នំពេញ ៖ មនុស្សឥឡូវសាហាវ ថ្ងៃមុនលុយ១០០០រៀលផ្អើលម៉ាប្រទេស ឥឡូវលុយ១០$ គេទៅដក អោយគេ៣៥៥០០រៀល សួរនាំច្រើនវ៉ៃគេ វាស់កម្ពស់ ចាំមើលថា តើមានអ្នកអាណិតអាសូរជនរងគ្រោះដែរឬអត់ ឬក៏ជោតាមគ្នា? ។
រឿងលុយទៀតហើយ ក្នុងកុងមាន១០$ ដកបានតែ ៣៥៥០០រៀល ។ ប្តីប្រពន្ធបានទៅដកប្រាក់ដែលមានតែ១០ដុល្លា ស្មើ ៤០០០០រៀល នៅតូបទ្រូម៉ានីក្បែរផ្ទះ តែម្ចាស់តូបបើកអោយតែ ៣៥៥០០រៀល កើតជាជម្លោះឈ្លោះប្រកែកតឹងសរសៃ ក រហូតក្លាយជាហឹង្សាដោយចេតនា ត្រូវសមត្ថកិច្ច នាំយកទៅបុស្តិ៍ទាំងអស់គ្នា និងធ្វើការឃាត់ខ្លួន ជនសង្ស័យ០២នាក់ ជាម្ចាស់តូប ទ្រូម៉ានី ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕