ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពបើកពិធីការចុះជំរឿនមន្ត្រីរាជការស៉ីវិល នៃក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកពិធីការចុះជំរឿនមន្ត្រីរាជការស៉ីវិល នៃក្រសួងព័ត៌មាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរព័ត៌មាន ទាំង២៥ រាជធានី-ខេត្ត។ ពិធីបើកនេះបានធ្វើឡើងនៅសាលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ៕