សូមចូលរួមត្រេកអរ និងអបអរសាទរ ជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៥៩ ៩៥៣បណ្ណ
សូមចូលរួមត្រេកអរ និងអបអរសាទរ ជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៥៩ ៩៥៣បណ្ណ។ សមិទ្ធផលទាំងអស់នេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ។
ទន្ទឹមនេះ យើងខ្ញុំសូមថ្លែងអំណរគុណ និងគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំសូមអរគុណ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារទាំងអស់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ដែលបានចូលរួម សហការអនុវត្តការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់៕