ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនមួយក្រុម បង្កភាពអានាធិបតេយ្យក្នុងមូលដ្ឋានជាប្រចាំ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ មានសេចក្តីរាយយការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចក្រោយផ្ទះ របស់ឈ្មោះ ឡុក ដុង ភេទប្រុស ស្ថិតនៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចេញ-ចូលធ្វេីសកម្មភាព នៅទីនោះរៀងរាល់ថ្ងៃមួយយប់ទល់ភ្លឺ។ ក្រោយទទួលព័ត៌មានខាងលេី កំលាំង អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានដាក់កំលាំងឃ្លាំមេីល ល្បាតជិតទីតាំងខាងលេី ជាក់ ស្តែងកំលាំងបានឃេីញមុខសញ្ញាសង្ស័យចំនួន៤នាក់ដែលមានឈ្មោះ
១. ឈ្មោះ ឡុក ដុង ភេទប្រុស អាយុ២២ឆ្នាំ
២.ឈ្មោះ ឡុក អិច ភេទប្រុស អាយុ១៧ឆ្នាំ
អ្នកទាំងពីររស់នៅភូមិឃុំខាងលេី
៣.ឈ្មោះ ខុន ចាន់រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង
៤.ឈ្មោះ ធុក ថាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគាមន្នី ឃុំរុងរឿង ស្រុកថ្ពង ។
ជាក់ស្តែងកំលាំងនគរបាលមានសមត្ថកិច្ចបានឃាត់និងត្រួតពិនិត្យឆែកឆេររកឃេីញ:
-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន៣៥កញ្ចប់(៣២តូច ៣មធ្យម)
-ទូរស័ព្ទដៃចំនួន៥គ្រឿង
-ជញ្ចីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង
-ម៉ូតូចំនួន២គ្រឿង
-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
មុខសញ្ញាសង្ស័យរួមទាំងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕