ជាជនជាតិចិនធ្លាក់ពីលើអគារ ខារ៉ាអូខេ ស៊ីងគ័ងជាវទៀន ពីជាន់ទី៥ មកដល់ដី បណ្តាលឲ្យរង របួសធ្ងន់ធ្ងរ នៅស្ថិតនៅភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ជនបរទេសម្នាក់ត្រូវបានគេស្គាល់ថា ជាជនជាតិចិនធ្លាក់ពីលើអគារ ខារ៉ាអូខេ ស៊ីងគ័ងជាវទៀន ពីជាន់ទី៥ មកដល់ដីបណ្តាលឲ្យរង របួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ មេសា ឆ្នាំ២០២៥ នេះ នៅស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានអោយដឹងថា បុរសជនជាតិចិនរូបនេះ គឺជាភ្ញៀវស្នាក់នៅក្នុងអគារ KTV នេះបានធ្លាក់មកភ្លាមៗ បណ្តាលអោយរងរបួសធ្ងន់ធ្ងរបាក់ឆ្អឹងនឹងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ ហេីយក្នុងនោះក៏មានលោកមេប៉ុស្តិ៍សង្កាត់៣ផងដែរ ខណ:មកដល់ពេលនេះខាងសមត្ថកិច្ចជំនាញកំពុងតែធ្វេីកោសល្យវិច្ជ័យនៅទីតាំងកន្លែងកេីតហេតុនៅឡេីយ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសនេះអាចនឹងបាក់ដៃជេីង ហេតុផលផ្សេងមិនទាន់កំណត់អត្តសញ្ញណបានថា តេីបុរសជនចិននោះរអិលជេីងធ្លាក់មកពីលេីឬក៏មកពីមូលហេតុអ្វីអោយពិតប្រាកដនោះទេ? សារព័ត៌មាននឹងផ្សាយបន្តទៀត ប្រសិនបេីមានរបាយការណ៍ជាក់លាក់ពីខាងសមត្ថកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង