បុរសម្នាក់ ផឹកស្រាស្រវឹងប៉ុនប៉ងចាប់នារីម្នាក់រំលោភ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនបានភ្លាមៗតាមបណ្តឹងម្តាយរបស់នារីរងគ្រោះ ខណៈដែលបុរសវ័យចំណាស់រូបនោះផឹកស្រាស្រវឹងហើយចូលទៅក្នុងផ្ទះនារីរងគ្រោះប៉ុនប៉ងរំលោភសេពសន្ថវ: ហើយម្តាយនារីរងគ្រោះចូលទៅទាន់ហើយស្រែក។
ហេតុការណ៍ឃាត់ខ្លួនបុរសវ័យចំណាស់ប៉ុនប៉ងរំលោភនារីខាងលើបានកាលពី ថ្ងៃទី ២៣ ខែមេសាឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះនារីរងគ្រោះ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តំពង់ស្ពឺ ។
បុរសវ័យចំណាស់ដែលឃាត់បានមានឈ្មោះ ខៀវ ភា ហៅ(ឆក) អាយុ៥២ឆ្នាំ រស់នៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ចំណែកនារីរងគ្រោះមានឈ្មោះ ស ស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើដែរ។
នៅមុនពេលកើតហេតុបុរសវ័យចំណាស់ខាងលើបានផឹកស្រាស្រវឹងហេីយបានដើរចូលទៅក្នុងផ្ទះប៉ុនប៉ង់ចាប់រំលោភសេពសន្ថវៈនារីរងគ្រោះឈ្មោះ អាយុ២៨ ឆាំ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ជនរងគ្រោះមាន សតិមិនគ្រប់) ប៉ុន្តែមិនបានសម្រេចដោយសារតែម្ដាយនារីរងគ្រោះឃេីញទាន់ស្រែកផ្អើលឆោរឡោ និងបានដាក់ពាក្យបណ្តឹងឱ្យនគរបាលឃាត់ខ្លួន។
ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះមុី អន អាយុ៦១ឆ្នាំ រស់នៅភូមិឃុំកេីតហេតុដែលត្រូវជាម្ដាយនារីរងគ្រោះរួចមកកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់រួមជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរស្មីសាមគ្គីបានចុះទៅដល់កន្លែងកេីតហេតុស្រាវជ្រាវនិងធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះខៀវ ភា ហៅ(ឆក) អាយុ៥២ឆ្នាំ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដេីម្បីធ្វេីការសាកសួរ ។
សារភាពរបស់ឈ្មោះខៀវ ភា ហៅ(ឆក)រស់នៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានឆ្លេីយសារភាពថាខ្លួនពិតជាបានចូលទៅដេកលេីគ្រែក្នុងផ្ទះរបស់នារីរងគ្រោះពិតមែនកំពុងដេកស្រាប់តែម្ដាយជនរងគ្រោះមកទាន់ហេីយប្ដឹងទៅសមត្ថកិច្ចតែម្ដង។
បុរសជាជនសង្ស័យល្មោភកាមនេះ ត្រូវបាននគរបាលឃាត់ខ្លួនទុកនៅអធិការដ្ឋានស្រុកឱរ៉ាល់បណ្នោះអាសន្នដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕