សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម!
(ភ្នំពេញ)៖ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៤.០៤.២០២៥ បានប្ដឹងស្ដ្រីអ្នកលក់”អនឡាញ”ម្នាក់ ដែលប្រើប្រាស់គណនី Facebookឈ្មោះ MADAM.DA ចូលក្រសួងព័ត៌មាន ហើយក្រសួង ក៏បានទទួលបណ្ដឹងរួចរាល់ហើយដែរ!។
-នេះបើយោងតាមការបញ្ជាក់ពី លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ។
លោក ទេស វិបុល បានថ្លែងប្រាប់”ដើមរាំង”យ៉ាងដូច្នេះថា ស្ដ្រីរូបនេះគាត់បញ្ចេញទស្សនៈផ្ទាល់ខ្លួន វាយប្រហារ ដោយគ្មានមូលដ្ឋានមកលើស្ថាប័នសារព័ត៌មាននៅកម្ពុជា.!។
ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់បងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈ ជួយសង្គម..!។
ដោយម្ចាស់គណនី MADAM.DA អះអាងថា”អ្នកសារព័ត៌មាន៨០% គឺបំពុលសង្គម”។
លោក ទេស វិបុល បញ្ជាក់ថា បច្ចុប្បន្ន អ្នកសារព័ត៌មាននៅកម្ពុជា មានចំនួនប្រមាណជា១០.០០០នាក់ អញ្ចឹងបើដូចសម្ដី MADAM.DA ដែលថា៨០% បំពុលសង្គម.គឺស្មើនឹងអ្នកកាសែតចំនួន ៨.០០០នាក់ហើយកំពុងបំពុលសង្គម..!។
លោក ទេស វិបុល ក្នុងនាមជាសមាគមអ្នកកាសែត គឺមិនអាចទទួលយកបានឡើយ ចំពោះការវាយប្រហារ ដោយគ្មានមូលដ្ឋានបែបនេះ!។
ក្នុងនោះ ប្រសិនបើបុគ្គលអ្នកសារព័ត៌មានម្នាក់ណា ប្រព្រឹត្តខុសផ្ទុយពីវិជ្ជាជីវៈឬបំពុលសង្គម សូមរិៈគន់ឱ្យចំឈ្មោះស្ថាប័ន ឬបុគ្គលម្នាក់នោះទៅ.ច្បាប់នឹងចាត់ការហើយ ខណៈសមាគម ក៏មិនកាន់ជើងអ្វីដែរ.!។
ប៉ុន្តែសូមកុំធ្វើការវាយប្រហារជារួម និងហ៊ានវាយតម្លៃសរុបដល់ទៅ ៨០% បំពុលសង្គមអញ្ចឹង គឺខុសធ្ងន់ធ្ងរណាស់!!។
លោក ទេស វិបុល បានចាត់ទុកថា សកម្មភាពរបស់ MADAM.DA ខាងលើជា ចេតនាទុច្ចរិត.បរិហារកេរ្តិ៍.ញុះញង់ឱ្យមានការរើសអើង ធ្វើឱ្យមហាជនទូទៅ បាត់បង់ជំនឿចិត្តលើស្ថាប័នសារព័ត៌មាន ក៏ដូចជា ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន!។
ពោលគឺ ទង្វើនេះមិនអាចអត់ឱនឱ្យឡើយ.ម្ល៉ោះហើយសមាគម សម្រេចដាក់ពាក្យបណ្ដឹងតែម្ដងទៅ ដើម្បីឱ្យក្រសួង មានមូលដ្ឋានចាត់វិធានការលើម្ចាស់គណនី MADAM.DA។
ខាងក្រោមនេះ ជាលិខិតបណ្ដឹង៖