លំនៅឋាន យ៉ាងតិច២៣ខ្នង បានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ វាយប្រហារ

ខេត្តបាត់ដំបង ៖ លំនៅឋាន យ៉ាងតិច២៣ខ្នង បានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ វាយប្រហារ កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។
តាមសេចក្ដីរាយការណ៏ បានឲ្យដឹងថា ខ្យល់កន្ត្រាក់ បានវាយប្រហារខ្លាំង តែក្នុងរយៈពេលថ្មី ជាមួយនឹងផ្ទរ រន្ទះ និងភ្លៀងមួយមេផង។

សេចក្ដីរាយការណ៏ បានបញ្ជាក់ថា លំនៅឋាន ដែលការខូចខាត ដោយសារខ្យល់កន្ត្រាក់ ភាគច្រើនធ្វើពីឈើប្រក់ស័ង្កសី និងប្រក់ក្បឿង ហើយស្ទើរទាំងអស់ សុទ្ធតែរបើកដំបូល។ ប៉ុន្តែយ៉ាងណា សេចក្ដីរាយការណ៏ មិនបាននិយាយពីការគ្រោះថ្នាក់ដល់មនុស្ស ឬផលដំណាំទេ។
សមត្ថកិច្ច និងអាជ្ញាធរ ក៏បានចុះពិនិត្យពីស្ថានភាពគ្រោះមហន្តរាយនានា ដែលបានបំភ្លេចបំផ្លាញផ្ទះប្រជាពលរដ្ឋ ដើម្បីមានវិធានការជួយសង្គ្រោះបឋម ៕

អត្ថបទដែលជាប់ទាក់ទង