សមត្ថកិច្ចអាវុធហត្ថខេត្ត ឃាត់ខ្លួនមនុស្សចំនួន ១១ នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
សមត្ថកិច្ចអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនមនុស្សចំនួន ១១ នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
• ការឃាត់ខ្លួន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី៩ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
•
• ជនសង្ស័យចំនួន១១ នាក់៖
១. ឈ្មោះ វង្ស ឡាយយូឡាយ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។
២. ឈ្មោះ ហេង វឌ្ឍនះ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្តុល សង្កាត់ក្ដុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។
៣. ឈ្មោះ ហាក់ លីហ៊ាង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។
៤. ឈ្មោះ សុខា មករា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៥. ឈ្មោះ វណ្ណា រក្សា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។
៦. ឈ្មោះ ដាវីដ នុត ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។
៧. ឈ្មោះ សែម សុមុនីរ័ត្ន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរតនះ សង្កាត់រតនះ ក្រុង/ខេត្តបាត់ដំបង។
៨. ឈ្មោះ នាក់ វិច្ឆិកា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង។
៩. ឈ្មោះ កែវ ឆៃណា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
១០. ឈ្មោះ ឌឿត វាសនា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
១១. ឈ្មោះ យក់ វាសនា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។
• ការបង្ក្រាបនេះ សមត្ថកិច្ចអាវុធហត្ថ ដកហូតវត្ថុតាង៖
១. គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ២៤,៦៨ ក្រាម (ថ្លឹងទាំងសំបក) ។
២. ម៉ូតូ ០៥ គ្រឿង ។
៣. ទូរស័ព្ទ ០៧ គ្រឿង ។
៤. សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។
៥. ឧបករណ៍ជក់គ្រឿងញៀនចំនួន ០១។ ជនសង្ស័យ រួមនឹងវត្ថុតាងសមត្ថកិច្ចអាវុធហត្ថ អនុវត្តតាមនីតិវិធី៕