មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់០២នាក់ នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួន

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក និងចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ នៅចំណុចភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ពោត ធី ហៅភី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង២-ឈ្មោះ សាត់ ភ័ក ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីធ្វើការសាកសួរ ។
វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់, ម្សៅក្រាមពណ៌ផ្កាឈូកច្រកក្នុងថង់ ពណ៌សថ្លាចំនួន ០១ថង់, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀននិងថង់តូចៗ សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង