ទ្រុងឡានទំនើបចំនួន០២ ត្រូវបានជនសង្ស័យលួចយកមករក្សាទុកជិតអូរព្រំដែនខ្មែរ ត្រៀមយកចេញ
ខេត្តបាត់ដំបង ៖ នៅចំណុចច្រករបៀងចំការមាន ក្រោយជំនោរជាយដែន ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោប្រហែល៦និង៣០នាទី ត្រូវបានកម្លាំងសមត្ថកិច្ចជួរមុខបានសហការគ្នា មានកម្លាំង
វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ,កម្លាំងវរៈសេនាតូច៥៥១ និងកម្លាំងវរសេនាតូច៥៣៣ ចុះធ្វើការស្រាវជ្រាវ ទីតាំងក្រុមជនសង្ស័យដែលបាននាំយកទ្រុងឡានចំនួន០២គ្រឿងមករក្សារដើម្បីមានឪកាសនាំចេញ ។កម្លាំងសមត្ថកិច្ច បានចុះទៅទីតាំងខាងលើក៏ប្រទះឃើញទ្រុងឡានចំនួនពីរពិតប្រាកដមែន និងរឹបអូសយកទ្រុងឡានទាំង០២មកធ្វើកំណត់ហេតុបញ្ជូនទៅកាន់វរសេនាតូចនគរបាលការពារព្រំដែនគោក៨១៧។ដឹកនាំដោយលោកវរសេនីយ៍ត្រីឆាយ សាម៉ន មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៧ ប៉ុន្តែនៅម៉ោង២១.៤០យប់ ខាងភាគីទាហានឈុតខ្មៅថៃក៏បានទំនាក់ទំនងមកដើម្បីសំទ្រុងឡានទាំង០២នោះយកទៅវិញ ដោយបានបញ្ជាក់ថាទ្រុងឡានទាំង០២នេះត្រូវបានជនមិនស្គាល់មុខលួចពីក្នុង ភូមិខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ មក ហើយកម្លាំងសមត្ថកិច្ចខាងកម្ពុជាដឹកនាំដោយលោកវីរៈសេនីយ៍ត្រីឆាយសាម៉ន និងកម្លាំងសមត្ថកិច្ចទាំងពីរអង្គភាព ក៏បានយកទ្រុងឡានទាំង០២ប្រគល់ជូនទៅទាហានឈុតខ្មៅថៃវិញនៅចំណុចទីតាំងខាងលើ ៕