ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់ប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនារីទៅកាន់តំបន់មាត់សមុទ្រខេត្តកែប ដើម្បីអបអរសាទរទិវាអន្តរជាតិនារីលើកទី១១៤

នៅថ្ងៃសៅរ៍-អាទិត្យ ១៤រោច-១កើត ខែចេត្រ-ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារីនៃក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សរុបប្រមាណ ១៧០នាក់ ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់មាត់សមុទ្រខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ដំណើរកម្សាន្តដែលបានទទួលការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ លៀង យុគ ថោជេដ្ឋា គឺជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ទីររាជការក្រសួងទាំងអស់ និងដើម្បីចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។
លោកជំទាវរដ្ឋលេខាធិការបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចដ៏សប្បាយរីករាយទៅកាន់តំបន់មាត់សមុទ្រនាពេលនេះ គណៈប្រតិភូទាំងអស់បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ទំនប់អាងទឹករនេស ជិះរថយន្តកម្សាន្តនៅតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តកែប និងផ្សារក្តាម ព្រមទាំងមានរៀបចំកម្មវិធីជប់លៀងអាហារសាមគ្គីដ៏អធិកធមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង