យុវជនម្នាក់ បែកថ្នាំបានយកខ្សែក្រវ៉ាត់ និងកន្ត្រៃដេញចាក់ឪពុកបង្កើត ភ័យក៏រត់ទៅប្ដឹង
ភ្នំពេញ ៖ មានករណីយុវជនម្នាក់បែកថ្នាំបានយកខ្សែក្រវ៉ាត់ និងកន្ត្រៃដេញចាក់ឪពុកបង្កើតរបស់ខ្លួនភ័យក៏រត់ទៅប្ដឹង ហើយកម្លាំងសមត្ថកិច្ចផ្នែកជំនាញអន្តរាគមន៍ខណ្ឌពោធិសែនជ័យសហការជាមួយសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបែកថ្នាំដែលរករឿងក្រុមគ្រួសារ ។
នៅ ថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥ តាមបណ្ដោយផ្លូវបេតុងចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុកូនរបស់គាត់ត្រឡប់មកពីខេត្តស្វាយរៀងវិញបានពីរទៅបីថ្ងៃ គឺសង្ងំប្រើប្រាស់គ្រឿងញៀននៅផ្ទះមួយកន្លែងក្នុងភូមិកើតហេតុខាងលើ រួចហើយកូនរូបនេះបានមកយកទូរសព្ទឪពុករបស់ខ្លួនទៅ ខណៈពេលឪពុកទៅយកទូរសព្ទមកវិញ ត្រូវកូនរូបនោះសុំលុយចំនួន២០០ដុល្លារ តែឪពុកមិនព្រមអោយ ក៏ខឹងយកខ្សែក្រវាត់និងកន្ត្រៃដេញចាក់រករឿងក្រុមគ្រួសារ បង្កការភ័យខ្លាចមានការគ្រោះថ្នាក់ ក៏បានរត់ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកជួយអន្តរាគមន៍ ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកខាងកម្លាំងផ្នែកជំនាញអន្តរាគមន៍សហការជាមួយនិងកំលាំងប៉ុស្តិ៍ចុះទៅបង្ក្រាប ស្រាប់តែបុរសបែកថ្នាំបានតដៃជាមួយនឹងសមត្ថកិច្ច ទើបខាងសមត្ថកិច្ចបានបាញ់ចំនួន១គ្រប់ឡើងលើគំរាម រួចហើយក៏ចាប់វ៉ៃខ្នោះដៃមកក្រោយ និងនាំខ្លួនទៅប៉ុស្តិ៍តែម្ដងភ្លាមៗ ។
បុរសបែកថ្នាំខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕