ក្រុមក្មេងទំនើង តែងតែបង្កការអុកឡុក ស្រុកកោះធំ សមត្ថកិច្ចបំបែកបានហើយ !

នាថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ សមត្ថកិច្ចស្រុកកោះធំ បានបើកប្រតិបត្តិការទាន់ពេល បង្រ្កាបក្រុមក្មេងទំនើង (មានប្រុស ៧ នាក់ ស្រី ៥ នាក់) ដែលបានប្រមូលផ្តុំគ្នានៅផ្ទះសំណាក់ លី លី និងផ្ទះជួល ចាន់ ណារី ឃុំព្រែកថ្មី បន្ទាប់ពីមានបណ្តឹងពីអ្នកភូមិអំពីសកម្មភាពបង្កអសន្តិសុខក្នុងមូលដ្ឋាន។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ច្រឹក ស្រ៊ង អភិបាលរងស្រុកកោះធំ បានឃាត់ខ្លួនយុវជនទាំងអស់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរបំភ្លឺពីមូលហេតុនៃការប្រមូលផ្តុំគ្នា និងសកម្មភាពផ្សេងៗ។ ជាលទ្ធផលនៃការធ្វើតេស្តទឹកនោម រកឃើញយុវជនម្នាក់មានសារធាតុញៀនក្នុងខ្លួន។

សមត្ថកិច្ចកំពុងរៀបចំឯកសារចាត់ការតាមនីតិវិធី ដោយគ្រោងកោះហៅអាណាព្យាបាលរបស់ក្មេងទំនើងទាំងនោះមកធ្វើកិច្ចសន្យា និងធានាឱ្យពួកគេបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សង្គម ៕

អត្ថបទដែលជាប់ទាក់ទង