អាវុធហត្ថខេត្ត ចាប់ក្រុមចោរកម្មលួចម៉ូតូជាសកម្មនៅខេត្តព្រៃវែង បានចំនួន០៤នាក់

(ខេត្តព្រៃវែង)៖ នៅវេលាយប់ ថ្ងៃទី ២៧ខែមេសាឆ្នាំ ២០២៥ នៅចំណុចសណ្ឋាគារ ហង្សទន្លេមាស ស្ថិតនៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
មានករណី ចោរកម្មលួចម៉ូតូ០១គ្រឿង ម៉ាក់ហុងដា C១២៥ ព័ណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១LI ០៦៦៦ ជាកម្មសិទ្ធិ របស់ឈ្មោះ ម៉ៅ រ៉ាយុទ្ធ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការងារ ក្នុងសណ្ឋាគារ រស់នៅភូមិចំការវែង ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើង ដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូ ជនរងគ្រោះរួចគេចខ្លួនបាត់។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងមានបទបញ្ជាពីលោក ឧត្តមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំង ជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក វរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះធ្វើការស្រាវជ្រាវ លើករណីនេះ ដោយម៉ូតូជនរងគ្រោះមានភ្ជាប់ GPS ឃើញថាជនសង្ស័យបានយកម៉ូតូនេះទៅដល់ម្តូំមន្ទីរពេទ្យកាលម៉ែត្រ ភ្នំពេញ បន្ទាប់មកយើងបានធ្វើការស្នើរសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយ កម្លាំងជំនាញ ស្នងការ ស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំង ជំនាញកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីបន្តការស្រាវជ្រាវ ។
កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ជាបន្តបន្ទាប់ នៅចំណុច ភូមិ០៧
សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៖
១.ឈ្មោះផាត់ ពីសីហា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដក់ពរឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង។
២.ឈ្មោះសំអុល រតនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្ម រស់នៅភូមិ១៧
សង្កាត់ ផ្សារតូច ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៣.ឈ្មោះ អែរ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៤.ឈ្មោះណេត ស្រីណេត ភេទស្រី អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាក រស់នៅភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
+ដកហូតសម្ភារៈនិងវត្ថុតាងរួមមាន៖
១.ម៉ូតូ ចំនួន ០៣ គ្រឿង
– ម៉ាក ហុងដាឌ្រីមសង់ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KO-3701
– ម៉ាក ហុងដាឌ្រីមសង់ សេរីឆ្នាំ២០២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ (របស់ជនរងគ្រោះ)
– ម៉ូតូម៉ាកស្លឹក សេរីឆ្នាំ២០១៩ ពណ៌សពាក់ស្លាក ភ្នំពេញ 1JN-4737 និង
ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។
២.ទូរសព្ទ័ ដៃ ចំនួន ០៣ គ្រឿង
៣.ថ្នាំញៀន ចំនួន ០១ កញ្ចប់
៤.ឧបករណ៍ ជក់ថ្នាំញៀន ចំនួន ០១ សម្រាប់
៥.សោរអក្ស L (អិល) ចំនួន ០២
៦.សោរចញ្ចៀន ចំនួន ០២
៧.កន្ដ្រៃ ចំនួន ០៣
៨.ទុរវីស ចំនួន ០១
៩.ផ្លែដែកឆាប ចំនួន ០១
១០.កូនកាំបិត ចំនួន ០២
១១.ដែកកាប់ ចំនួន ០១
១២.វេប ជក់ ចំនួន ០១
១៣.កំប៉ុង ហ្គាស ចំនួន ០១
១៤.ក្បាល បាញ់ហ្គាស ចំនួន ០១
ជនសង្ស័យរួមនិងវត្ថុតាង ឃាត់ខ្លួននៅ កងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីបន្តនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង