រថយន្តមួយគ្រឿង បេីកបញ្ច្រាសរង្វង់មូល ជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យរបួសធ្ង..ន់ស្រាល២នាក់

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងនៅ យប់ ថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥នៅទល់មុខច្រកចូលណាហ្គាវើលទី២ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តRANGE ROVER ស៊េរីទំនើបមួយគ្រឿងបេីកបញ្ច្រាសរង្វង់មូលចូលទៅក្នុងណាហ្គាវើលបានជ្រុលទៅបុកនិងកិនអូសម៉ូតូហុងដាឌ្រីមដែលជិះដោយបុរស២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង២នាក់ ។

មុនពេលកេីតហេតុ គេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម1V-0216 ចេញពីរង្វង់មូលសម្តេចសង្ឃជួនណាត ក្នុងទិសដៅពីជើងទៅត្បូងឆ្ពោះទៅផ្លូវរដ្ឋសភា លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានបុរសម្នាក់ទៀតបានបេីករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាY.S.1688 ដឹកភ្ញៀវបញ្ច្រាសរង្វង់មូលទិសដៅពីកេីតទៅលិចដោយល្បឿនលឿនបម្រុងចូលទៅណាហ្គាវើល ក៏ជ្រុលទៅបុកកិនអូសម៉ូតូពីក្រោមរថយន្តរងការខូចខាតព្រមទាំងធ្វើឱ្យបុរសជាអ្នកបេីកម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះអង្គដួង ចំណែកអ្នកអង្គុយក្រោយរងរបួសតិចតួចមិនទៅមន្ទីរពេទ្យនោះទេ ។
ដោយឡែកខាងរថយន្តមិនមានគ្រោះថ្នាក់ដល់មនុស្សទេ គឺគ្រាន់តែរងការខូចខាតតិចតួចប៉ុណ្ណោះ។
ក្រោយកេីតហេតុ ដោយសារមិនមានការដោះស្រាយបានភ្លាមៗ មធ្យោបាយទាំងពីរគ្រឿងត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកដេីម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង