លោកជំទាវ ចម និម្មល ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅទីក្រុងហាណូយ

ហាណូយ ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហុងឌៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

បន្ទាប់ពីកិច្ចប្រជុំ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល និងឯកឧត្តម Nguyen Hong Dien អញ្ជើញចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០២៥-២០២៦ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង