លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានធ្វើបដិសណ្ឋារកិច្ចទទួលជួបជាមួយ លោកស្រី រ៉ែសល ប៊ល (Rachel Ball) នាយនគរបាលសម្របសម្រួលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្រ្តាលី

បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង, លោកស្នងការរងផែនការងារសេនាធិការ និងមន្ត្រីពាក់ព័ន្ធ បានធ្វើបដិសណ្ឋារកិច្ចទទួលជួបជាមួយ លោកស្រី រ៉ែសល ប៊ល (Rachel Ball) នាយនគរបាលសម្របសម្រួលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្រ្តាលី ប្រចាំស្ថានទូតអូ ស្រ្តាលីនៅរាជធានីភ្នំពេញ និងសហការី ដែលធ្វើដំណើរមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងគោលបំណងជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហ ប្រតិបត្តិការទៅវិញទៅមករវាង នគរបាលខេត្តបាត់ ដំបង និងនគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំនៅ ប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់លើការចូលរួមសហការក្នុងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ ទាំងបទល្មើសឆ្លងដែន និងបទល្មើសអនឡាញរវាងប្រទេសទាំងពីរ ពិសេសផ្តល់ការគាំទ្រចំពោះកម្លាំងនគរបាលខេត្តបាត់ដំបង លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីទទួលបានសមត្ថភាពក្នុងការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រប់ប្រ ភេទ ឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង