ស្អែកនេះ ! លោក ហួរ ម៉េងហួន ចូល លោក យិន សាន ចេញ

ភ្នំពេញ ៖ ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការរងនគរបាលខណ្ឌទួលគោក ត្រូវបានតែងតាំងជាអធិការនគរបាលខណ្ឌចំការមន ជំនួសលោកវរសេនីយ៍ឯក យិន សាន ដែលត្រូវចូលនិវត្តន៍។
លោក ហួរ ម៉េងហួន ជាប្អូនប្រុសលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោក ហួរ ហួត អភិបាលរងខណ្ឌព្រៃកព្នៅ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង