រដ្ឋាភិបាលជប៉ុន ផ្តល់គ្រឿងឥស្សរិយយសសម្រាប់ សរទររដូវឆ្នាំ២០២៥ The Grand Cordon of the Order of the Rising Sun ជូន ឯកឧត្តម ជា សុផារ៉ា
ឯកឧត្តម ជា សុផារ៉ា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលឆ្នើម១០៧រូប ជាជនបរទេស ដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់សរទររដូវឆ្នាំ២០២៥ The Grand Cordon of the Order of the Rising Sun ពីរដ្ឋាភិបាលជប៉ុន។
ឯកឧត្តម ជា សុផារ៉ា ជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រូវបានទទួលស្គាល់ចំពោះស្នាដៃ ចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ៕