ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយ លោក Lance William Gore

នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលអញ្ជើញមកពីទីស្នាក់ការកណ្តាលប្រចាំក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចុះមកធ្វើការត្រួតពិនិត្យលើបទពិសោធន៍នៃកិច្ចដំណើរការអនុវត្តន៍ និងវឌ្ឍនភាពគម្រោងកែលម្អវិស័យធារាសាស្រ្ត (IAIP) និងគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRM) ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានាពេលនេះគឺដើម្បីដំណើរការបង្កើតគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ ក្នុងជំហានបន្ទាប់។ ទន្ទឹមនឹងនេះ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក៏បានស្នើសុំការអនុញាត ដើម្បីចូលជួបសម្តែងការគួរសមឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងដើម្បីសុំការអនុញាតធ្វើការកសាងគម្រោង IWRM ជំហានបន្ទាប់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង