ឃា..តក..ម្ម! បុរសម្នាក់ មានទំនាស់អ្វីជាមួយប្រពន្ធ បែរជាស្ទុះយកកំាបិតកាប់ទៅលើឪពុកក្មេក ជាច្រើនកាំបិត បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ
ក្រុងបាវិត ៖ ករណីឃាតកម្មនេះ! មានទីតាំងស្ថិតនៅ: ជាប់ព្រំដែនវៀតណាម ភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ស្ថិតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥.។
បុរសម្នាក់មិនដឹងថា មានទំនាស់អ្វីជាមួយប្រពន្ធ បែរជាស្ទុះយកកំាបិតរួចដើរសំដៅទៅរកឪពុកក្មេកដែលកំពុងគេងនៅលើអង្រឹង ហើយបានធ្វើសកម្មភាពកាប់ទៅលើឪពុកក្មេករបស់ខ្លួនជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ រួចក៏បានរត់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ខណៈពេលនេះ ខាងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនឹងកំពុងស្រាវជ្រាវលើករណីឃាតកម្មនេះផងដែរ ។ សមត្ថកិច្ចកំពុងស្វែងរកចាប់ឃាតករមកផ្តន្ទាទោស តាមច្បាប់ផងដែរ ៕