បុរសម្នាក់ ទើបចេញពីពន្ធនាគារ ប្រពន្ធសុំលែង ហើយតូចចិត្តខ្លួនឯងទៅលោតទឹកស..ម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើដំណើរដោយថ្មើរជើងឡើងទៅលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែពុំបានសម្រេចត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចនាំគ្នាឃាត់ទាន់។
កាលពី ថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥នៅចំណុចលើស្ពានជ្រោយចង្វារចាស់ នៅក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

បុរសដែលគិតខ្លីបាបានប្រាប់ឲ្យដឹងថា ខ្លួនឈ្មោះម៉ន ប៊ុនណារិទ្ធ អាយុ៤១ ឆ្នាំស្នាក់នៅមិនពិតប្រាកដទើបតែចេញពីពន្ធនាគារ។
នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មេីរជើងឡើងទៅលើស្ពានជ្រោយចង្វារនៅក្នុងទិសដៅពីលិចទៅកើត។នៅពេលធ្វើដំណើរហួសកណ្ដាលស្ពានបន្តិចក៏បានឈប់ហើយតោងបង្កាន់ដៃស្ពានទៅឈរខាងក្រៅនិងអង្គុយលើបង្កាន់ស្ពានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែហាក់ដូចជាគាត់ពុំដាច់ចិត្តឡើយ។ ភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរហើយក៏ទៅប្រាប់នគរបាលមូលដ្ឋានចុះមកឃាត់នាំចុះពីលើស្ពានទៅរង្វង់មូលតាព្រហ្មដើម្បីសាកសួរណែនាំកុំអោយគិតខ្លី។
នៅចំពោះមុខសមត្ថកិច្ចបុរសរូបនោះបានឲ្យដឹងថាខ្លួនបានធ្វើដំណើរមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនដោយតូចចិត្តខ្លួនឯងដោយសារតែប្រពន្ធសុំលែងលះដោយមិនរវីរវល់ឡើយ បន្ទាប់ពីរូបគេបានចេញពីពន្ធនាគារថ្មីៗនេះ។ទោះបីជាយ៉ាងណាគេពុំដឹងពីរឿងរ៉ាវពិតប្រាកដដែលធ្វើឲ្យបុរសរូបនោះគិតខ្លីបែបនេះឡើយ។បន្ទាប់ពីសួរនាំយូរៗទៅបុរសរូបនោះនិយាយត្រឡប់ត្រឡិនហាក់ដូចជាមានសតិមិនប្រក្រតី។ក្រោយមកបុរសរូបនោះក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

អត្ថបទដែលជាប់ទាក់ទង