អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តស៊ីឈួន ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក He Yanzheng អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តស៊ីឈួន នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ។
គណៈប្រតិភូខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើររួមមាន លោក Zhu Xinhua ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិន ខេត្តស៊ីឈួន លោក Huang Hao សមាជិកនៃក្រុមថ្នាក់ដឹកនាំបក្ស និងជាអនុប្រធានសហព័ន្ធជនជាតិចិននៅ ក្រៅប្រទេសប្រចាំខេត្តស៊ីឈួន លោក He Kun មន្ត្រីស្រាវជ្រាវកម្រិតទីពីរនៃនាយកដ្ឋានសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងវប្បធម៌នៃសហព័ន្ធ ជនជាតិចិននៅក្រៅប្រទេសប្រចាំខេត្តស៊ីឈួន លោកLi Yukun លេខាធិការ ការិយាល័យអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តស៊ីឈួន និងលោក Zheng Xianjiang ប្រធានសមាគមអភិវឌ្ឍពាណិជ្ជកម្មស៊ីឈួន-ឆុងឈីងនៅកម្ពុជា។
ជាមួយគ្នានេះ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ ក.ស.ស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូខេត្តសុីឈួន ដែលមានបំណងស្វែងយល់ពីសក្តានុពល វឌ្ឍនភាព ប្រតិបត្តិការ និងការអភិវឌ្ឍ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃបន្ទាប់ផងដែរ។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីចិន ឯកឧត្តម Xi Jinping បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា កន្លងទៅ។
ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូខេត្តស៊ីឈួន បានសបញ្ជាក់កាន់ច្បាស់អំពីទំនាក់ទនងប្រទេសចិន និងកម្ពុជា ដែលជាកត្តាជំរុញកិច្ចសហប្រតិបត្តិជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយការគ្រប់វិស័យនៃមិត្តភាពដែកថែប៕